ប្អូន​ៗ​ Bac​ I​I​ ឆ្នាំ​នេះ​ កុំ​ចេះ​​តែ​អង្គុយ​ផ្ដេសផ្ដាស ​ប្រយ័ត្ន​ទឹក​ភ្នែក​!​​​

​រាជធានី​ភ្នំពេញ​៖ ​​​ក្រសួង​អប់រំ​​ យុវជន​និង​កីឡា​ ​នៅ​ថ្ងៃ​​ទី​១ ខែ​សីហា​ នេះ​ ​​បាន​ប្រកាស​ព្រមាន​​​សាជាថ្មី​ដល់​សិស្សានុសិស្ស​បាក់ឌុប​​សម័យ​ប្រឡង​ ២​១ ​សីហា​ ឆ្នាំ​​២​០​​​១​៧​​ខាង​មុខ​នេះ​ថា​ ​​​​បេក្ខជន​ណា​​រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា​ខុស​ពី​ប្លង់​កំណត់​ នឹង​ពិន័យ​ឲ្យ​សូន្យ​ពិន្ទុ​ ហើយ​អាច​ឈាន​ដល់​ការ​​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៀត​ ដែលជា​កត្តា​នាំ​ឲ្យ​ធ្លាក់​ស្វ័យ​ប្រវត្តិ។​​​​
​ហ្វេសប៊ុក​ផ្លូវ​ការ​ក្រសួង​អប់រំ (MoEYS Cambodia) ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​​ ​​​"បេក្ខជន​ណា​ដែល​រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា​ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈ​មេប្រយោគ បេក្ខជន​នោះ​នឹង​បាន​ពិន្ទុ​សូន្យ​ចំពោះ​វិញ្ញាសា​នោះ​ និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៅ​ទៀត​ក្នុង​សម័យ​ប្រឡង​នេះ" ​៕



Comments