វិធីសាស្រ្តងាយៗក្នុងការ ធ្វើបាយឆាស៊ុតទា ប្រេងខ្យងយ៉ាងឈ្ងុយឆ្ងាញ់


គ្រឿងផ្សំ :
​ ​១. បា​យស ១ ចានចង្កឹះ​
​ ​២. ស៊ុត ១ គ្រាប់​
​ ​៣. សាច់ជ្រូក​ហាន់​ជា​ចំណិត​ស្តើងៗ ១/៤ នៃ​ចានចង្កឹះ​
​ ​៤. សាច់ក្រក​ហាន់​ជា​ដុំ​តូចៗ ១/៤ នៃ​ចានចង្កឹះ​
​ ​៥. ស្លឹក​ខ្ទឹម​ហាន់​ជា​កំណាត់​ខ្លីៗ ១/២ ស្លាបព្រា​បាយ​
​ ​៦. ការ៉ុត​ហាន់​ជា​ដុំ​តូចៗ ១/២ ស្លាបព្រា​បាយ​
​ ​៧. សណ្តែកបារាំង​ហាន់​ខ្លីៗ ១/២ ស្លាបព្រា​បាយ​
​ ៨. ប្រេងឆា ចំនួន ៣ ស្លាបព្រា​បាយ​
​ ​៩. ប្រេងខ្យង ចំនួន ១ ស្លាបព្រា​បាយ
វិធី​ចម្អិន :
​ ​១.កម្តៅ​ខ្ទះ​ឲ្យ​ក្តៅ រួច​ចាក់​ប្រេងឆា​ចូល​
២.ដាក់​សាច់ជ្រូក និង​សាច់ក្រក​ចូល​រួច​ចាក់​ប្រេងខ្យង ហើយ​ឆា​ឲ្យ​ឆ្អិន​ល្មម​
​ ​៣.គោះ​ស៊ុត​ដាក់ចូល រួច​ឆា​ឲ្យ​សព្វ​ជាមួយ​សាច់ជ្រូក និង​សាច់ក្រក​រហូតដល់​ឆ្អឹនល្អ​
​ ​៤.ដាក់​ការ៉ុត សណ្តែកបារាំង ហើយ​ឆា​ឲ្យ​សព្វ​ឲ្យ​ឆ្អិន​ល្មម ទើប​ចាក់​បាយ​ចូល​ឆា​ត្រលប់​អោយឆ្អិន រួច​រោយ​ស្លឹក​
ខ្ទឹម​ពីលើ​ដើម្បី​បង្កើន​ក្លិន​ឈ្ងុយឆ្ងាញ់​
​ ​៥. ថែម​ត្រសក់ និង​ប៉េងប៉ោះ​សម្រាប់​លម្អ ឬ​ញ៉ាំ​ជា​បន្លែ ។
** ចំណាំ :
​ ​ដើម្បី​ឲ្យ​កាន់តែ​ឆ្ងាញ់​ពិសេស​គួរតែ​យក​សាច់ជ្រូក​ទៅ​ប្រឡាក់​ជាមួយ ប្រេងខ្យង មុននឹង​យកទៅ​ឆា​៕
Screenshot_12
ប្រភព: រាល់ថ្ងៃ

Comments