Man City ត្រៀមចំណាយ២០០លានផោននៅរដូវក្តៅ តាមប្រមាញ់ Kingsley Coman
ក្លឹប Man City បានផ្តោតគោលដៅលើខ្សែបម្រើវ័យក្មេងរបស់បារាំងគឺកីឡាករ Kingsley Coman ដើម្បីធ្វើជាផ្នែកមួយនៃការកសាងក្រុមជាមួយនឹងទឹកប្រាក់ត្រូវចំណាយនៅរដូវក្តៅ២០០លានផោន។
លោក Pep Guardiola គ្រូបង្វឹក Man City បាននាំយក Coman ពីក្លឹប Juventus ទៅក្លឹប Bayern Munich ជាមួយកិច្ចសន្យាខ្ចីជើងរយៈពេលវែងកាលពីដើមរដូវកាលមុន ហើយចង់ជួបជុំជាមួយកីឡាករវ័យ២០ឆ្នាំឡើងវិញ។
ក្លឹប Bayern មានជម្រើសចុះកិច្ចព្រមព្រៀងផ្ទេរ Coman ជាអចិន្ត្រៃយ៍ ប៉ុន្តែគេជឿថា លោក Carlo Ancelotti មិនទំនងជាសម្រេចលក្ខខណ្ឌនេះទេ។
ចំណុចនេះបានផ្តល់ឱកាសឲ្យក្លឹប Man City ហើយប្រភពជាច្រើននៅបារាំងលើកឡើងថា ពួកគេត្រៀមខ្លួនរួចរាល់ ដើម្បីចំណាយប្រហែល៤០លានផោន ដើម្បីទទួលបាន Coman មុនគូប្រជែងដទៃទៀតនៅអឺរ៉ុប។
លោក Guardiola ទំនងជាចង់បន្ថែម Coman ទៅក្នុងតំបន់ប្រយុទ្ធដែលមានកីឡាករវ័យក្មេងដូចជា Leroy Sane, Rahemm Sterling និង Gabriel Jesus ដែលនឹងបង្កើតទម្រង់ប្រយុទ្ធដ៏ជក់ចិត្តមួយក្នុងចំណោមទម្រង់លេងដ៏ជក់ចិត្តបំផុតក្នុងវិស័យបាល់ទាត់អឺរ៉ុប៕
Comments
Post a Comment