ក្រុមហ៊ុន Facebook កំពុងធ្វើតេស្តមុខងារថ្មី សម្រាប់អោយអ្នកប្រើប្រាស់កាន់តែ..
ក្រុមហ៊ុនហ្វេកប៊ុកត្រូវបានគេរាយការណ៍មកថា គឺកំពុងតែធ្វើតេស្តនូវមុខងារថ្មីមួយដែលនឹងដាក់ឲ្យអ្នកប្រើ
ប្រាស់បណ្ដាញសង្គមហ្វេកប៊ុកកាន់តែមានភាពងាយស្រួលក្នុងការមិនពេញចិត្ត ដោយការប្រើនប៊ូតុង Dislike។
ប៊ូតុងថ្មីនឹងស្ថិតក្នុងចង្កោម Messenger Reactions ដែលនឹងដាក់ឱ្យដំណើរការសម្រាប់អ្នកប្រើ ងាយស្រួលពី
លើការប្រើរូប emoji ដែលបង្ហាញព្រឹត្តិការណ៍ផ្លូវអារម្មណ៍របស់អ្នកប្រើ ទៅលើមាតិកាដែលមិនចូលចិត្ត។ នៅ
ពេលមុខងារចេញឱ្យប្រើផ្លូវការ អ្នកប្រើគ្រាន់តែ touch នៅលើសារ ក្នុងបទសន្ទនាណាមួយ នោះអ្នកនឹងអាច
ជ្រើសរើសរូបស្ទីលមេដៃផ្សេងៗដូចជា រូបមេដៃឡើងលើ (Like), មេដៃចុះក្រោម (Dislike) ហើយក៏មានរូប ភ្នែក
បេះដូង (heart-eyes), សើច (lol), wow, sad និងរូបខឹង (angry) ផងដែរ៕
Comments
Post a Comment