Wayne Rooney អាចនឹងផ្ទេរទៅលេងនៅក្លឹបចិនឬទៅក្របខណ្ឌ MLS ប្រសិនបើ..
ប្រសិនបើចាកចេញពីក្លឹប Man Utd នៅរដូវក្តៅនេះមែននោះ ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney ប្រហែលជាត្រូវផ្ទេរទៅលេងនៅឯបរទេស។
Rooney មិនសូវមានឱកាសបង្ហាញមុខទេនៅពហុកីឡាដ្ឋាន Old Trafford ហើយក៏មិនត្រូវបានរាប់បញ្ចូលក្នុងក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate ផងដែរ។
កីឡាករជើងចាស់របស់ក្រុមបិសាចក្រហមរូបនេះត្រូវបានគេភ្ជាប់ទៅនឹងការវិលត្រឡប់ទៅក្លឹបចាស់ Everton វិញដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាគេជឿថា ការផ្ទេរទៅកាន់ក្លឹបនៅចិនឬក្របខណ្ឌ MLS ហាក់ដូចជាទំនងជាងសម្រាប់កីឡាករវ័យ៣១ឆ្នាំរូបនេះ។
តាមព័ត៌មានថា Man Utd ចង់ផ្ទេរខ្សែប្រយុទ្ធ Romelu Lukaku ហើយអាច ប្រើប្រាស់ Rooney សម្រាប់កិច្ចព្រមព្រៀងដើម្បីនាំយក Lukaku មកកាន់ពហុកីឡាដ្ឋាន Old Trafford ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះក៏បានបដិសេធមិនបន្តកិច្ចព្រមព្រៀងនៅ Goodison Park ហើយរំពឹងថា នឹងចាកចេញនៅរដូវក្តៅនេះផងដែរ។
ក្លឹប West Ham ក៏ត្រូវបានគេភ្ជាប់ទៅកិច្ចព្រមព្រៀងផ្ទេរ Rooney ផងដែរ។ ការលើកឡើងអំពីការផ្ទេរទៅកាន់ពហុកីឡាដ្ឋាន London Stadium មានកាន់តែច្រើនឡើង បន្ទាប់ពីគេឃើញកូនប្រុសរបស់ Rooney ពាក់ឈុតរបស់ក្រុម West Ham ៕

Comments
Post a Comment