Ander Herrera បារម្ភ​ថា David de Gea អាច​ចាកចេញ ខណៈដែល Real Madrid មក​ក្រវែល​មក​ម្តងទៀត​

 ​De Gea ស្ទើរតែ​ចូលរួម​ជាមួយនឹង​អធិរាជ​ស​ម្តងមកហើយ​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ការផ្លាស់​មួយ​នោះ​ត្រូវបាន​បរាជ័យ​ដោយ​ម៉ាស៊ីន​ហ្វាក់​បញ្ជូន​ឯកសារ​ចុះហត្ថលេខា​យឺត​ពេល​បន្តិច ហើយ​គាត់​ទីបញ្ចប់​នៅតែ​ត្រូវ​បន្ត​ស្នាក់​នៅលើ​ទឹកដី Old Trafford និង​បាន​ចុះហត្ថលេខា​ស្នាក់នៅ​បន្ត​រយៈពេល​បួន​ឆ្នាំ​បន្ត​ជាមួយនឹង​បិសាច​ក្រហម​នា​រយៈពេល​ខ្លី​បន្ទាប់ពីនោះ​។​
​     ទោះជា​យ៉ាងណាក្តី Real Madrid នៅតែ​បន្ត​ចំណាប់អារម្មណ៍​របស់​ពួកគេ​ក្នុងការ​ចុះហត្ថលេខា​ចាប់យក​អ្នកចាំទី​វ័យ ២៦​ឆ្នាំ​រូបនេះ ហើយ​និង​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​វាយឆ្មក់​ទិញយក​គាត់​ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខនេះ បន្ទាប់ពី​គេចផុត​ពី​ការពិន័យ​ក្នុង​ទីផ្សារ​ដោះដូរ​។​
​    ​Herrera ដែល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​កាតព្វកិច្ច​បា​ល់​ទាត់​អន្តរជាតិ​ជាមួយនឹង De Gea ចង់ឱ្យ​មិត្ត​រួម​ក្រុម​របស់ខ្លួន​ស្នាក់​បន្ត​ក្នុង​ក្លឹប​បច្ចុប្បន្ន ប៉ុន្តែ​ទទួលស្គាល់ថា "​គ្រប់យ៉ាង​អាច​កើតឡើង​ទាំងអស់​ក្នុង​ពិភព​បាល់ទាត់​"​។​
​    ​ខ្សែបម្រើ​របស់​ក្រុម​បិសាច​ក្រហម​វ័យ ២៧​ឆ្នាំ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​បាន​ព្យាយាម​បញ្ឈប់ De Gea កុំឱ្យ​ធ្លាក់​ចូលទៅក្នុង​ប្រធានបទ Real Madrid ។ វា​ពិតជា​លំបាក​សម្រាប់​គាត់ ដែល​នៅ​ថ្ងៃ​ណាមួយ​ស្រាប់តែ​នៅ​កន្លែង​ផ្សេង​"៕
ប្រភព៖ បរទេស

Comments